កីឡាករ Galatasaray ម្នាក់របួសដោយសារកាំជ្រួចថ្ងៃឆ្លងឆ្នាំ
សារព័ត៌មាន Tribun Dergi និង TRT Sport រាយការណ៍ថា ខ្សែការពារ Omar Elabdellaouri ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងរបួសដៃ និងភ្នែកដោយសារផ្ទុះកាំជ្រួចអបអរឆ្លងឆ្នាំ។
មានការព្រួយបារម្ភជុំវិញអនាគតរបស់កីឡាករវ័យ២៩ឆ្នាំខាងលើប្រសិនបើរបួសរនេះធ្ងន់ធ្ងរ។
សាធារណជនមួយចំនួនបានជូនពរឲ្យកីឡាករជម្រើសជាតិន័រវេឆាបជា ប៉ុន្តែអ្នកខ្លះក៏ស្ដីបន្ទោសដែរ ដោយសារសង្កត់ធ្ងន់ថា មានកាលវិភាគប្រកួតច្រើន តែបែរជាទៅដើរលេងទៅវិញ។
Omar Elabdellaoui បានចូលរួមជាមួយ Galatasaray ដោយឥតគិតថ្លៃពី Olympiakos អំឡុងទីផ្សារដោះដូរខែសីហា ឆ្នាំ២០២០។ មកទល់ពេលនេះគេចូលលេងបាន១៣លើកពីគ្រប់កម្មវិធី។ Galatasaray បច្ចុប្បន្នកំពុងឈរកំពូលតារាងក្របខណ្ឌកំពូលទួរគី ដោយមាន២៩ពិន្ទុក្រោយលេងបាន១៤ប្រកួត និងនៅពីលើ Besiktas មួយពិន្ទុ៕