
មកដឹងថ្លៃមេធាវីដែល Man City ជួលមេធាវីជួលការពារក្ដីតតាំង Premier League
មេធាវី Lord Pannick ដែលធ្លាប់ធ្វើការឲ្យអតីតនាយករដ្ឋមន្ត្រី Boris Johnson ត្រូវបាន Manchester City ជួលការពារក្ដីប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភលើហិរញ្ញវត្ថុពី Premier League ។
វិបសាយមេធាវីថ្លែងថា Manchester City កំពុងកំណត់គោលដៅលើឈ្មោះធំបំផុតក្នុងវិស័យច្បាប់ ដើម្បីជួយការពារពួកគេពីការចោទប្រកាន់របស់ Premier League ។ ក្រុមរហស្សនាមមេឃខៀវ បានជួលលោក Lord Pannick ដោយជោគជ័យ ដែលត្រូវបានពិពណ៌នាថាជាមេធាវីដ៏ល្អបំផុតមួយនៅក្នុងប្រទេសអង់គ្លេស។
ប្រាក់ឈ្នួលដែល Man City បង់ឱ្យ Pannick គឺ ៤០ម៉ឺនផោន/សប្តាហ៍ ស្មើនឹងប្រាក់ចំណូលរបស់កីឡាករ Kevin De Bruyne ដែលរកបានច្រើនបំផុតរបស់ក្រុម។ គិតជាថ្ងៃវិញ Pannick ទទួលបាន៨ម៉ឺន/ថ្ងៃ ហើយមានថ្ងៃសម្រាកចុងសប្តាហ៍។ ក្នុងករណីដែលករណីនេះដំណើរការក្ដីក្ដាំកាន់តែអាក្រក់ Man City មេធាវីវ័យ 66 ឆ្នាំនឹងធ្វើការពេញម៉ោង ហើយដូច្នេះថ្លៃឈ្នួលរបស់លោកនឹងកើនឡើង៕