Nick Taylor បង្ហាញកត្តាសំខាន់មួយជំរុញរូបគេចូលព្រះខ័នរាជស្វាយរៀង
Nick Taylor ថ្លែងថា ជីតារបស់គេជាចលករមួយដែលជំរុញរូបគេមកលេងឲ្យជម្រើសជាតិកម្ពុជា និងចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។
កូនកាត់ខ្មែរអាមេរិកខាងលើបានសរសេរថា “៖ ខ្ញុំមានកិត្តិយសដែលបានតំណាងប្រទេសដែលគាត់(ជីតា) ស្រលាញ់ ហើយឥឡូវខ្ញ៉ំរីករាយដែលបានធ្វើរឿងដូចគ្នានេះសម្រាប់ខេត្តរបស់គាត់។”
Nick Taylor បានសម្រេចចិត្តចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្រោយបង្ហាញសមត្ថភាពក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៥ប្រកួតកន្លងមក។
កីឡាករមានឪពុកជាជនជាតិអាមេរិក និងម្ដាយជាជនជាតិខ្មែរបានទទួលការបង្ហាត់បាល់ទាត់នៅក្លិប Orlando City SC និងបានលេងក្នុងក្រុម B មួយនេះនៅក្របខណ្ឌទី៣អាមេរិក៕