គ្រូ Lee បន្តដឹកនាំ Tiffy Army ឈ្នះ ខណ: ណាហ្គាវើល បន្ថែម៣ពិន្ទុ
លោក Lee Tae Hoon គ្រូបង្វឹកក្រុម Tiffy Army បានបន្តដឹកនាំកូនក្រុមទទួលបានជោគជ័យដោយឈ្នះ គិរីវង់ ១ ទល់ ០ ខណ: ណាហ្គាវើល ឈ្នះ អាស៊ី អឺរ៉ុប ៥ ទល់ ៣ ។
ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៨ ក្រុម ទ័ព បានទៅយកឈ្នះ គិរីវង់ ដល់ទឹកដីខេត្ត តាកែវ ដោយលទ្ធផល១គ្រាប់របស់ Romario នៅនាទី ៤ ។
ចាប់តាំងពីចូលដឹកនាំក្រុម Tiffy Army មកលោក Lee ដឹកនាំមិនទាន់ចាញ់នោះទេ ។
ចំណែកមួយគូទៀត ណាហ្គាវើល ធ្វើបានយ៉ាងល្អដោយឈ្នះ ម្ចាស់ផ្ទះ អាស៊ី អឺរ៉ុប ៥ ទល់ ៣ នាទីលាន AEU Sport Park ៕