ATM បិទទំព័រ២០២០ជាមួយតំណែងកំពូលតារាង La Liga
Atletico Madrid បានបិទបញ្ចប់ទំព័រឆ្នាំ២០២០ ក្នុងនាមជាម្ចាស់កំពូលតារាង La Liga ក្រោយឈ្នះ Getafe ដោយលទ្ធផល១ទល់នឹង០នៅ Wanda Metropolitano នៅថ្ងៃពុធ ទី៣០ ខែធ្នូ។
Luis Suarez ជាអ្នកតែតបញ្ចូលទីក្នុងនាទីទី២០ ដើម្បីផ្ដល់ជ័យជម្នះក្នុងការប្រកួតទី៥០០សម្រាប់លោក Diego Simeone ក្នុងនាមជាអ្នកចាត់ការ Atletico Madrid។
Atletico Madrid បច្ចុប្បន្នមាន៣៥ពិន្ទុពីលើ Real Madrid ដែលស្មើ Elche ១ទល់នឹង១។
ATM ដែលកំពុងសម្លឹងឆ្ពោះទៅកាន់តំណែងជើងឯក La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៤ បានឈ្នះ៣០១ប្រកួតហើយក្រោមការដឹកនាំពីគ្រូបង្គោល Simeone។ ក្រុមលោកក៏ទើបលេងបាន១៤ប្រកួតតិចជាង Real Madrid ពីរប្រកួតទៀតផង។
កាលថ្ងៃអង្គារ ពួកគេបានផ្ដាច់កុងត្រាខ្សែប្រយុទ្ធ Diego Costa បន្ទាប់ពីមិនស្ថិតក្នុងជម្រើសរបស់លោក Diego Simeone។ អ្នកចាត់ការជនជាតិអាហ្សង់ទីននិយម Luis Suarez និង Joao Felix រ៉ាប់រងតំបន់ប្រយុទ្ធច្រើនជាង៕