ក្តៅៗ! គ្រូតា Sir Alex Ferguson ត្រលប់មកជួយ Manchester United សារជាថ្មី
អតីតអ្នកចាត់ការដ៏ជោគជ័យបំផុតនៅក្នុងវិស័យបាល់ទាត់អង់គ្លេស លោក Sir Alex Ferguson ត្រូវបានតែងតាំងជាទីប្រឹក្សារបស់ Manchester United ដើម្បីជួយផ្តល់យុទ្ធសាស្រ្តដល់អ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solskjaer ដែលទើបឡើងដឹកនាំក្រុមជំនួស Jose Mourinho ដែលត្រូវបញ្ចប់តំណែងកាលសប្តាហ៍មុន។
អតីតសមាជិកដែលចំណាយពេល១១រដូវកាលជាមួយក្រុមរហស្សនាមបិសាចក្រហមបានទាក់ទងទៅកាន់គ្រូចាស់របស់ខ្លួនដើម្បីមកជួយប្រឹក្សាយោបល់ ខណៈអតីតជំនួសការរបស់លោកគឺ Mike Phelan ក៏បានមករួមការងារនេះ ហើយអតីតអ្នកចាំទី Peter Schmeichel ត្រូវបានតែងតាំងធ្វើជានាយកបាល់ទាត់របស់ក្លឹបផងដែរ។
គួររំលឹកថា លោក Jose Mourinho ត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកកាលពីថ្ងៃច័ន្ទ ក្រោយពីបានមកកាន់តំណែងជាអ្នកចាត់ការនៅទឹកដី Old Trafford រយៈពេល២ឆ្នាំកន្លះ ដោយបុរសជនជាតិព័រទុយហ្គាល់បានចាយលុយចំនួន៣៧៥.៣លានផោនហើយជួយឲ Man UTD ឈ្នះពានរង្វាន់ EFL Cup និង Europa League ផងដែរ។