Alexis Sanchez ត្រឡប់មកវិញហើយ
ក្រោយសម្រាកព្យាបាលរបួសសរសៃពួរអស់រយៈមួយខែ ខ្សែប្រយុទ្ធជម្រើសជាតិឈីលី Alexis Sanchez បានវិលមកកាន់ទីលានហ្វឹកហាត់វិញហើយ ដើម្បីត្រៀមខ្លួនជួបក្រុមសារិកាព្រៃ Newcastle នៅយប់ថ្ងៃពុធ ឈានចូលព្រឹកថ្ងៃព្រហស្ស៍ទី៣ ខែមករា ឆ្នាំ២០១៩ នេះ។
គួរបញ្ជាក់ថា អតីតខ្សែប្រយុទ្ធ Arsenal រូបនេះ នឹងត្រឡប់មកកាន់ទីលានវិញ ដើម្បីជួយក្រុមបិសាចក្រហម ដែលបច្នុប្បន្នកំពុងឡើងកូដក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី Ole Gunnar Solskjaer ហើយអ្នកចាត់ការបិសាចក្រហមរូបនេះ ក៏បានបង្ហាញការសោកស្ដាយ ដែលខ្សែប្រយុទ្ធរូបនេះមិនមានឈ្មោះក្នុងថ្ងៃយកឈ្នះ Bournemouth ៤ទល់១ ក្រោយពេលជាពីរបួសសរសៃពួរ៕