មកដឹងគុណសម្បត្តិរបស់ស្រោមដៃអ្នកចាំទីអ៊ីតាលី Donnarumma
អ្នកចាំទី Gianluigi Donnarumma បានជួយសង្គ្រោះបាល់យ៉ាងច្រើនពីការសំរុកដោយបែលហ្ស៊ិក តែជាមួយគ្នានេះ ស្រោមដៃរបស់អតីតកីឡាករ AC Milan ក៏ទាក់ទាញចំណាប់អារម្មណ៍ដែរ។
អ្នកចាំទីទើបផ្លាស់ពី AC Milan ទៅ Paris Saint Germain បានពាក់ស្រោមដៃម៉ាក Adidas Predator Pro Hybrid gloves។ ស្រោមដៃនេះមានតម្លៃ១២០អឺរ៉ូ ហើយការរចនារបស់វាមានលក្ខណៈជាបន្លា២៨០គ្រាប់ ដើម្បីសម្រួលរបស់ការទះបាល់។
បើតាមការពណ៌នាដោយ Adidas គឺវាងាយស្រួលក្ដាប់ដៃ, ធ្វើឲ្យប្រអប់ដៃបត់បែនបានល្អ និងមានចលនាដូចធម្មជាតិ និយាយរួមទៅពិតជាងាយស្រួលដល់អ្នកចាំទី។
គេមិនមែនជាអ្នកចាំទីតែម្នាក់ទេដែលប្រើស្រោមដៃប្រភេទនេះ សូម្បីតែ David de Gea របស់ Manchester United និង Aaron Ramsdale របស់ Sheffield United ក៏ប្រើវាដែរ។
Gianluigi Donnarumma ទំនងពាក់ស្រោមដៃដ៏ពិសេសខាងលើពេលអ៊ីតាលីប៉ះអេស្ប៉ាញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររាត្រីថ្ងៃអង្គារ ទី០៦ ខែកក្កដា នេះ៕