ត្រឹមវ័យ១៦ឆ្នាំ ហ៊ីម គឹមរៀង មានឱកាសប្រកួតអន្តរជាតិជាលើកដំបូង
អ្នកប្រដាល់វ័យក្មេង ហ៊ីម គឹមរៀង ដែលត្រូវជាប្អូនប្រុសបង្កើតរបស់អ្នកប្រដាល់គុនខ្មែរមាឌល្អិតចិត្ត ដំរី ហ៊ីម សេរី នឹងមានឱកាសឡើងប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូងរបស់គេ នៅក្នុងសប្តាហ៍ នេះនាសង្វៀន CBS ។
តាមការបញ្ជាក់របស់លោក មាស សុខគ្រី ដែលជាគ្រូបង្វឹកផ្ទាល់ ហ៊ីម គឹមរៀង ពិតជាមានឱកាស ឡើងប្រកួតអន្តរជាតិលើកដំបូងពិតមែនក្នុងសប្តាហ៍នេះ ប៉ុន្តែមិនទាន់ដឹងថាត្រូវជួប កីឡាករ បរទេសរូបណានោះទេ ដោយគេប្រកួតលើប្រភេទទម្ងន់ ៥១ គីឡូក្រាម នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ នៅសង្វៀន ស៊ី អ៊ិន ស៊ី ម៉ោង ៥: ៣០ នាទីល្ងាច ។ អ្នកប្រដាល់ខេត្តបាត់ដំបងរូបនេះទើបមានវ័យ១៦ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែគេជាម្ចាស់មេដាយមាសកីឡា ជាតិ និង ជើងឯកថ្នាក់ជាតិប្រភេទទម្ងន់ ៤៨ គីឡូក្រាម ៕