រៀបការហើយថ្មីៗ ហ៊ីម សេរី ប៉ះ ណុបក្រាក់ជីប
ក្រោយរៀបការថ្មីៗ អ្នកប្រដាល់គុនខ្មែរមានល្អិតចិត្តដំរី ហ៊ីម សេរី នឹងត្រូវធ្វើការធ្ងន់ដោយត្រូវប៉ះជើងខ្លាំងរបស់ថៃ ណុបក្រាក់ជីព ដែលកន្លងមកអ្នកទាំងពីរធ្លាប់បានអ្នកគាំទ្រផ្តូផ្គងអោយជួបគ្នាច្រើនលើករួចមកហើយ ប៉ុន្តែមិនដែលបានជួប ។ កូនសិស្សរបស់លោក មាស សុខគ្រី ទើបចូលរោងការកាលពីដើមខែ មករា ឆ្នាំ ២០២០ ក្រោយពីសងសឹកកីឡាករថៃ ដាំងកាន់វ៉ាន់ បានសម្រេច ដោយផ្តួលអោយសន្លប់ក្នុងទឹកទី៣ នាសង្វៀន CBS ។ ចំណែក ណុកក្រាក់ជីប ដែលជាម្ចាស់មេដាយមាសរបស់ថៃ៥គ្រឿង ធ្លាប់វាយ ខាំ ខ្លានាង អោយសន្លប់ចំនួនពីរដង និងវាយអោយ វាន់ វឿន សន្លប់ជាដើម ប៉ុន្តែមួយរយៈចុងក្រោយនេះរូបគេមកប្រកួតនៅស្រុកធ្វើ មិនបានល្អនោះទេ ដោយចាញ់កីឡាករ ឃួន ឡាំកូស៊ីន និង សុខ រិទ្ធ ក្នុងទឹកទី២ នា សង្វៀន PNN ។ ការប្រកួតរបស់អ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ២៦ ខែ មករា ឆ្នាំ ២០២០ នេះក្នុងកម្មវិធី កំពូលអ្នកប្រដាល់គុនខ្មែរអន្តរជាតិ ស្រាសាច់ដុំ ចាប់ពីម៉ោង ២:៣០ នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ៕