ក្រោយប្រកួតឈ្នះ វង្សណយ,រឿង សោភ័ណ្ឌ ត្រូវសម្រាកពីសង្វៀនគុនខ្មែរជាងមួយខែ
ម្ចាស់ខ្សែក្រវាត់៩គ្រឿង ពានរង្វាន់២ និងជាម្ចាស់ប្រាក់លាន៣ដង រឿង សោភ័ណ្ឌ នឹងត្រូវសម្រាកព្យាបាលរបួសស្រុញឆ្អឹងដៃប្រហែល២ខែ នេះបើតាមការបញ្ជាក់ផ្ទាល់ពីអ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃភ្លើង ជើងរន្ទៈ រឿង សោភ័ណ្ឌ ។ របួសស្រុញឆ្អឹងដៃនេះកើតមានឡើងនៅគ្រាដែលប្រកួតដណ្តើមប្រាក់លានគោជល់ជាមួយ វង្ស ណយ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយសារតែព្យាយាមប្រើកណ្តាប់ដៃឆ្វេងច្រើនពេក ទើបធ្វើអោយកូនសិស្សលោក ឈិន ក្វាន់ចៃ ជួបបញ្ហាបែបនេះ ។
គួរបញ្ជាក់ថា កំពូលអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ត្រូវមានភារកិច្ចប្រកួតជាច្រើនសង្វៀនទៀត ពិសេសគឺនៅសង្វៀន CBS ដូច្នេះរាល់សង្វៀនដែលបានកក់ ប្រហែលត្រូវខកខានវិញផងដែរ៕