ចប់បាត់! ថុល មករា ប្រកាសលាឈប់ពីសង្វៀនគុនខ្មែរ
បើយោងតាមការបង្ហោះតាមបណ្តាញគណនីយ Facebook ផ្ទាល់ខ្លួនរបស់អ្នកប្រដាល់គុនខ្មែរ ថុល មករា បានឲ្យដឹងថា រូបគេនឹងឈប់ឡើងសង្វៀនមួយរយៈពេលធំ ដោយសារតែបញ្ហាឈឺឆ្អឹងជំនី។
គួរបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ ថុល មករា មានបញ្ហាឈឺឆ្អឹងជំនីរាំរៃ ដែលជាហេតុពេលឡើងសង្វៀនម្តងៗបើមិនចាញ់ ក៏សន្លប់ដែរ។ ហើយការប្រកួតចុងក្រោយនៅសង្វៀនស៊ីអិនស៊ី កូនសិស្សលោក សុខ វិជ័យ រូបនេះក៏សន្លប់ដោយសារជង្គង់អ្នកប្រដាល់គុនថៃ ចៅប៊ូយ ទៀត ។
ដោយសារតែជំនៈចង់ឡើងប្រកួតនេះហើយទើបរូបគេទទួលបានលទ្ធផលមិនល្អបែបនេះ ណាមួយដើម្បីអោយសុខភាពល្អដូចដើមវិញមានតែសម្រេចចិត្តផ្អាកឡើងសង្វៀនប្រកួតទេ ទើបអាចអោយសុខភាពមកភាពប្រសើរឡើងវិញបាន៕