កីឡាករខ្មែរដែលត្រៀមទៅប្រកួត Kickboxing ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសហ្វីលីពីន
កីឡាករខ្មែរ៦ប្រភេទទម្ងន់នឹងចេញទៅប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នាប្រទេសហ្វីលីពីនលើវិញ្ញា Kickboxing ដែលក្នុងនោះកីឡាករជាច្រើនត្រូវបានចុច ឈ្មោះដើម្បីត្រៀមហ្វឹកហាត់ក្នុងការចេញទៅប្រកួតនាខែវិច្ឆកា ខាងមុខនេះ ។
១. ប្រភេទទម្ងន់ ៥៤ គីឡូក្រាមមាន៖ ធន់ អៀនឡៃ និង ខេម ចាន់
២. ប្រភេទទម្ងន់ ៥៧ គីឡូក្រាមមាន៖ ឡុង ជិន , ឈុត សេរីវាន់ថង និង អេលីត ចំរើន
៣. ប្រភេទទម្ងន់ ៦០ គីឡូក្រាមមាន៖ សុខ សាវិន និង ជ័រ ពៅ
៤. ប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមមាន៖ សែម ណាង , យ៉េន ឌីណា , ផល សោភ័ណ្ឌ និង សូត្រ ប៊ុនធី
៥. ប្រភេទទម្ងន់ ៦៩ គីឡូក្រាមមាន ៖ ធឿន ធារ៉ា , ឡៅ ចន្ទ្រា , នី សុភី និង រឿង សោភ័ណ្ឌ
៦. ប្រភេទទម្ងន់ ៥១ គីឡូក្រាមមាន ៖ ហ៊ីម សេរី និង ខាំ ខ្លានាង
សូមបញ្ជាក់ថា ក្នុងមួយប្រភេទទម្ងន់យកកីឡាករតែម្នាក់ប៉ុណ្ណោះ ហើយកីឡាករអាចមានការផ្លាស់ប្តូរតាមការប្រកួតរបស់គេនិងការហ្វឹកហាត់របស់គេ រហូតជិតដល់ថ្ងៃចេញទៅប្រកួតទើបសម្រេចយក៦នាក់ចុងក្រោយដើម្បីចេញទៅប្រកួតតែម្តង ៕