
អ្នកគាំទ្រកូរ៉េប្តឹង Juventus ក្រោយ Cristiano Ronaldo អត់ចូលលេងពេលប៉ះ K-League All Stars
អ្នកគាំទ្រកូរ៉េរាប់ម៉ឺននាក់បានដាក់ពាក្យប្តឹង Juventus ដើម្បីទាមទារយកសំណង ក្រោយពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានចូលលេងពេលប៉ះ K-League All Stars កាលពីសប្តាហ៍មុន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យោងតាមសារព័ត៌មាននៅកូរ៉េខាងត្បូង Yonhap ក៏បានចុះផ្សាយផងដែរថា ក្របខ័ណ្ឌ K-League ក៏បានផ្ញើរលិខិតមិនពេញចិត្តទៅកាន់ក្រុមរហស្សនាមសេះបង្កង់ផងដែរ ក្រោយពេលដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះមិនប្តូរចូលលេងក្នុងកីឡដ្ឋាន Seoul។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្រភពខាងលើកបានបន្ថែមទៀតថា Juventus មិនគោរពតាមកុងត្រារបស់ខ្លួនដោយគ្មានភាពទទួលខុសត្រូវ ដោយនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវតែលេងយ៉ាងតិច ៤៥នាទី ហើយអាចអង្គុយលើកៅអីបម្រុងបាន លុះត្រាតែ មានរបួសក្នុងពេលកម្ដៅសាច់ដុំ ឬ ក្នុងពេលប្រកួត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តីតំណាងលីគកូរ៉េ និង អ្នករៀបចំការប្រកួត បានសម្ដែងការសុំទោស ខណៈអ្នកគាំទ្រជាច្រើនម៉ឺននាក់ខកចិត្តនឹង អវត្តមានរបស់ខ្សែប្រយុទ្ធពាក់អាវលេខ ៧មួយនេះ។ ចំណែកឯខាង Juventus បានបកស្រាយថា Cristiano Ronaldo មានបញ្ហាសាច់ដុំទើបមិនបានចូលលេង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា កាលពីថ្ងៃសុក្រកន្លងទៅ Juventus បានប្រកួតមិត្តភាពកំដៅសាច់ដុំប៉ះជាមួយនឹងក្រុមតារាបាល់ទាត់នៃលីគកំពូលកូរ៉េខាងត្បូង (K-League All Stars) ដោយបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ៣-៣៕
ទស្សនាវីដេអូហាយឡាយ៖