ក្រៅពី Ajayi ឮថា បឹងកេតគ្រោងផ្ទេរយក Zazai ម្នាក់ទៀត
ក្លិបបាល់ទាត់បឹងកេតបានបញ្ចប់ការផ្ទេរខ្សែប្រយុទ្ធ Ajayi Opeyemi Okerede ជាផ្លូវការហើយ ក្រោយផ្ទុះដំណឹងចចាមអារ៉ាមកន្លងមក។
កីឡាករនីហ្សេរីយ៉ារូបនេះបានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅបឹងស្នោ ក្រោយចាកចេញពីវិសាខា។
អតីតសមាជិកអាស៊ីអឺរ៉ុបយូណាយធីតនឹងពាក់លេខ២២ក្នុងក្រុមថ្មីរបស់ខ្លួន។
ទន្ទឹមនឹងនេះ ក៏មានលេចឮពាក្យចចាមអារ៉ាមថា អតីតកីឡាករវិសាខាម្នាក់ទៀត គឺ Mustafa Zazai អាចនឹងទៅចូលរួមជាមួយ Ajayi នៅបឹងកេត។
Zazai បានទំនេរតាំងពីចាកចេញពីវិសាខា ជើងទី២ រដូវកាល២០២១។ កីឡាករជម្រើសជាតិអាហ្វហ្គានីស្ថានធ្លាប់លេងនៅភ្នំពេញក្រោន កាលឆ្នាំ២០១៩ មុនផ្លាស់ទៅវិសាខា រដូវកាល២០២០៕