ក្រោយស្មើ Liverpool គ្រូ Arsenal សរសើរកូនក្រុមប្រកាន់ខ្ជាប់៣ចំណុចសំខាន់ៗ
អ្នកចាត់ការ Arsenal លោក Mikel Arteta បានសរសើរកូនក្រុមរបស់លោកមានការប្ដូរផ្ដាច់, តាំងចិត្ត និងរក្សាភាពជាបងប្អូនបានល្អ ដែលកត្តានេះធ្វើឲ្យពួកគេអាចលេងបានល្អ ទោះនៅសល់ត្រឹមគ្នា១០នាក់ក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្មើ Liverpool នៅ Anfield។
Granit Xhaka ត្រូវបានបណ្ដេញចេញក្រោយលេងបាន២៤នាក់ ដោយសារបានទាត់ Digo Jota ចំពោះពេលកំពុងអូសបាល់ទៅស៊ុ។ មិនបង្អង់យូរទេ លោកអាជ្ញាកណ្ដាលក៏ដកកាតក្រហមដល់ Xhaka ភ្លាមៗតែម្ដង។
Trent Alexander-Arnold មិនអាចសម្រេចបាល់ free-kick បាន។ ផ្ទុយទៅវិញ ក្រុមភ្ញៀវលេងការពារបានយ៉ាងល្អ។
លោក Arteta “៖ ពួកគេមិនបោះបង់ ទោះប៉ះគូប្រកួតខ្លាំងក៏ដោយ។ ខ្ញុំបានប្រាប់កូនក្រុមមុនប្រកួតថា ត្រូវរក្សាជំហរឲ្យរឹង ហើយត្រូវមានប្រតិកម្មពេលស្ថិតក្នុងស្ថានភាពពិបាក។ ខ្ញុំសង្ឃឹមថា យើងនឹងអាចបង្កើតបរិយាកាសកាន់តែល្អថែមទៀតក្នុងជើងទី២។”
ជើងទី២នឹងធ្វើឡើងនៅកីឡដ្ឋាន Emirates ថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយ។ ក្រុមឈ្នះនឹងប៉ះ Chelsea ដែលបានទម្លាក់ Tottenham Hotspur៕