ខ្សែប្រយុទ្ធ Lionel Messi ធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ-១៩
ខ្សែប្រយុទ្ធ Lionel Messi របស់ PSG ត្រូវបានប្រកាសថា បានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ១៩។
លោក Mauricio Pochettino បាននិយាយថា Messi ពេលនេះកំពុងនៅប្រទេសអាហ្សង់ទីន ដែលជាកន្លែងគេចំណាយពេលសម្រាក និងមិនអាចធ្វើដំណើរបានឡើយរហូតដល់តេស្ដអវិជ្ជមាន។
ជាក់ស្តែង Messi រួមទាំងមិត្តរួមក្រុម៣នាក់ទៀតដូចជា Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដមួយថ្ងៃ មុនពេល PSG ត្រៀមលេងជាមួយ ក្រុមមកពីលីគទី៤ Vannes ក្នុងពានរង្វាន់ France Cup។
សម្រាប់ដើមឆ្នាំ២០២២ ប្រកួតក្នុងលីគដំបូងរបស់ PSG ត្រូវលេងជាមួយនឹង Lyon នៅថ្ងៃទី ៩ ខែ មករា។ ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានក្នុងប្រកួតនេះ ដោយសារតែកំពុងព្យាបាលរបួសកជើងនៅប្រទេសប្រេស៊ីល៕
អត្ថបទ ៖ Monsoon