កីឡាករ Leicester City រូបចង់ចាញចេញពីក្លឹបដោយសារចង់លេង ChampionLeague
ខ្សែបម្រើ Youri Tielemans របស់ Leicester City បង្ហាញការមិនសប្បាយចិត្ត នឹងចង់ចាកចេពីក្លឹប ដើម្បីស្វែងរកឪកាសលេងនៅ Champions League ក្រោមហេតុផលមួយចំនួន។
យ៉ាងណាមិញកីឡាករប៊ែលហ្សិក Tielemans នឹងនៅសល់កុងត្រាមួយឆ្នាំទៀតនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្នុងនោះគេក៏មិនទាន់ឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីនៅឡើយទេនៅកីឡដ្ឋាន King Power។
Youri Tielemans បានអះអាងកាលពីខែមុនថាគេពិតជាមានបំណងចូលរួមជាមួយក្លឹបកំពូលៗដែលមានមហិច្ឆតាដណ្តើមពានរង្វាន់ពិតមែន ព្រោះគេចង់លេងពានធំៗដូចជា Champion League ដូចកីឡាករដទៃទៀតដែរ៕
-Monsoon-