ក្រៅពីឈ្នះជើងឯក ក្រុមនារីភ្នំពេញក្រោនយកបានពានឯកត្តជន៣គ្រឿងទៀត
ប្រធានក្រុមបាល់ទាត់នារីភ្នំពេញក្រោន បា ជាវៃ ទទួលបានស្បែកជើងមាស ពីការរកគ្រាប់បាល់បញ្ចូលទី៣៥គ្រាប់, កីឡាការិនី ម៉ាក់ ស្រីរ័ត្ន ទទួលបានស្រោមដៃមាសក្នុងនាមជាអ្នកចាំទីល្អជាងគេ ខណៈកញ្ញា ម៉ៅ សាវីន ជាប់ជាគ្រូបង្វឹកល្អប្រចាំរដូវកាល។ ទាំងនេះជាពានរង្វាន់ឯកត្តជន ដែលក្រុមនារីភ្នំពេញក្រោនទទួលបានបន្ថែមពីលើពានរង្វាន់លីគនារី២០២២។
សម្រាប់ជយលាភីផ្សេងៗ គឺ ៖
-ក្រុមចំណាត់ថ្នាក់លេខ ២: ក្លិបបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ
-ក្រុមចំណាត់ថ្នាក់លេខ ៣: ក្លិបបាល់ទាត់ សៀមរាប
-ក្រុម Fair Play: ក្លិបបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ
-គ្រូបង្វឹកល្អជាងគេ: ម៉ៅ សាវីន (ភ្នំពេញក្រោន)
-កីឡាការិនីល្អជាងគេ: យ៉ុន យ៉ើន (ក្លិបបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ)
គួរដឹងដែរថា បាល់ទាត់នារីកម្ពុជារដូវកាល២០២១/២០២២ មាន៨ក្រុមចូលរួម៕