David Moyes ថាឈ្នះ Liverpool ព្រោះកូនក្រុមលេងល្អ ខណៈ Jurgen Klopp ថាចាញ់ដោយសារអាជ្ញាកណ្តាល
West Ham United ផ្តល់បរាជ័យឱ្យ Liverpool លើកទី១នៅក្នុងក្របខ័ណ្ឌ Premier League ដោយយកឈ្នះក្នុងលទ្ធផល៣ទល់នឹង២ កាលពីយប់មិញ។
ក្រុមញញួរធំបើកការនាំមុខមុនក្នុងនាទីទី៤ បន្ទាប់ពី Pablo Fornals លើបាល់ជ្រុងទៅប៉ះដៃអ្នកចាំទី Alisson Becker ចូលទីខ្លួនឯង។ Trent Alexander Arnold បានទាត់ហ្វ្រីឃីកចូលទីតាមស្មើវិញនាទី៤១។
យ៉ាងណា Fornals បានទាត់បញ្ចូលទីឲ្យក្រុមលោក David Moyes នាំមុខជាថ្មីក្នុងនាទី៦៧ ហើយនាទី៧៤ ខ្សែការពារ Kurt Zouma តែតគ្រាប់ទី៣បានសម្រេច។ Divock Origi ទាត់បានមួយគ្រាប់វិញក្នុងនាទី៨៣ ប៉ុន្តែលទ្ធផល៣ទល់នឹង២នេះបានបន្តរហូតដល់ចប់ការប្រកួតផ្លូវការ។
ក្រោយចប់ការប្រកួត គ្រូបង្វឹក David Moyes បាននិយាយថា ជ័យជម្នះទៅលើ Liverpool គិតពិតជាអស្ចារ្យណាស់ ហើយនេះគឺជាការបង្ហាញឆន្ទៈលេងដ៏ល្អនៅក្នុងការប្រកួតនេះ។ ដោយឡែកសម្រាប់លោក Jurgen Klopp វិញក៏ធ្វើការរិះគន់ចំពោះបរាជ័យនេះដោយសារតែការសម្រេចចិត្តខុសរបស់អាជ្ញាកណ្តាលទាំងស្រុង ដែលធ្វើក្រុមចាញ់ការប្រកួតនេះ។
គិតត្រឹមពេលនេះ West Ham មាន២៣ពិន្ទុស្មើក្រុមលេខ២ Manchester City និងនៅក្រោមក្រុមកំពូលតារាង Chelsea ៣ពិន្ទុ៕
ទស្សនាវីដេអូ៖