Wirtz ក្លាយជាកីឡាកររកគ្រាប់បាល់លឿនបំផុតរបស់អាល្លឺម៉ង់
លេងបានត្រឹមតែ៧វិនាទី Florian Wirtz បានរកគ្រាប់បាល់បញ្ចូលទីតែម្ដងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្នុងជ័យជម្នះ០ទល់នឹង២លើម្ចាស់ផ្ទះបារាំងនៃការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។
កីឡាករវ័យ២០ឆ្នាំខាងលើទទួលបាល់ពីការបញ្ជូនដោយ Toni Kroos។ គ្រាប់បាល់របស់ខ្សែបម្រើ Bayer Leverkusen គឺជាគ្រាប់បាល់លឿនបំផុតមិនធ្លាប់មានដោយកីឡាករអាល្លឺម៉ង់។
Kai Havertz ក៏បន្ថែមបានមួយគ្រាប់ទៀតពីការ assist ដោយ Jamal Musiala ក្នុងនាទី៤៩។