បែកធ្លាយរឿង Zinedine Zidane ចង់ចេញពី Real Madrid ក្រោយចប់រដូវកាលនេះ
គ្រូបង្វឹក Zinedine Zidane ត្រូវបានគេរាយការណ៍មកថា អាចនឹងសម្រេចចិត្តចាកចេញពី Real Madrid សារជាថ្មីម្តងទៀតនៅដំណាច់រដូវកាលនេះ បើសិនជាក្រុមមិនអាចឈ្នះពានរង្វាន់អ្វីបានមួយទាល់តែសោះ។
ដំណឹងដ៏ក្តៅខាងលើនេះត្រូវបានបែកធ្លាយមកដល់សារព័ត៌មានតាមរយៈសមាជិកមួយរូបរបស់ក្រុមរហស្សនាមអធិរាជស ខណៈខាងថ្នាក់ដឹកនាំនៅមិនទាន់មានប្រតិកម្មយ៉ាងណាឡើយអំពីការសម្រេចរបស់បុរសជនជាតិបារាំងខាងលើនេះ។
Real Madrid ទើបតែធ្លាក់ចេញពីពានរង្វាន់ UEFA Champions League កាលពីពេលថ្មីៗនេះក្រោមថ្វីជើងរបស់ក្រុមតោខៀវ Chelsea ខណៈពានរង្វាន់ La Liga គឺជាក្តីសង្ឃឹមតែមួយគត់របស់ពួកគេនារដូវកាលនេះ។
គួរឱ្យដឹងថា ក្រោយពីដឹកនាំ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League ៣សម័យជាប់ៗគ្នា គ្រូបង្វឹក Zinedine Zidane បានប្រកាសលាឈប់ទាំងគួរភ្ញាក់ផ្អើល ខណៈការត្រឡប់មកដឹកនាំវិញជាលើកទី២គឺមិនជោគជ័យដូចកាលពីលើកដំបូងរបស់ខ្លួនឡើយ។