មិនបោះបង់! លោក Thomas Tuchel នៅតែតស៊ូនៅរហូតដល់ពេលចុងក្រោយជាមួយក្លឹប
លោក Thomas Tuchel ថា លោកនឹងស្នាក់នៅទឹកដី Stamford Bridge រហូតដល់ចប់រដូវកាល បើទោះជាក្លិប Chelsea កំពុងជួបបញ្ហាក៏ដោយ។
បច្ចុប្បន្ន ក្លិប Chelsea កំពុងជួបបញ្ហា ដោយសារតែវិធានការរបស់រដ្ឋាភិបាលអង់គ្លេសលើលោក Roman Abramovich ពោលពួកគេមិនអាចនាំចូលកីឡាករ ឬបន្តកុងត្រាថ្មីលើកីឡាករ ហើយក៏មិនអាចលក់សំបុត្រសម្រាប់ការប្រកួតផងដែរ។
ជុំវិញរឿងនេះលោក Thomas Tuchel បានថ្លែងថា “លោកនឹងនៅជាមួយក្លិបរហូតដល់ចប់រដូវកាល ហើយយើងត្រូវរង់ចាំមើល ព្រោះពេលនេះគ្រប់យ៉ាងកំពុងតែផ្លាស់ប្តូរ។