គ្រាន់តែក្នុងថ្ងៃនេះ Dortmund បានចំណាយលុយ៧៦លានផោនទិញកីឡាករ៣នាក់ចូលក្លឹប
ម្ចាស់ជើងឯករងក្របខណ្ឌ Bundesliga ឆ្នាំ២០១៨-២០១៩ Borussia Dortmund បានប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះ ដោយបញ្ជាក់ថា ក្លឹបបានទិញយកកីឡាករ៣រូបមកចូលរួមជាមួយក្លឹប ក្នុងនោះមានដូចជាៈ ១-ប្អូនប្រុសរបស់ Eden Hazard គឺកីឡាករ Thorgan Hazard ពីក្លឹប Borussia Monchengladbach ក្នុងតម្លៃខ្លួន៣០លានផោន(ជាង៣៨លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ តែចំពោះតម្លៃផ្ទេររបស់ Hazard មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែរបាយការណ៍បានបង្ហាញថា វាអាចនឹងមានចំនួនពី ២៥ លានអឺរ៉ូទៅ ៤០ លានអឺរ៉ូដែលជាការពិចារណាដ៏ធំមួយ ខណៈដែលកីឡាកររូបនេះបានស៊ុតបញ្ចូលទី ១៣ គ្រាប់ក្នុង ៣៥ ប្រកួតកាលពីរដូវកាលមុនក្រោមការគ្រប់គ្រងរបស់លោក Dieter Hecking ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
២-កីឡាករ Nico Schulz ពីក្លឹប 1899 Hoffenheim ក្នុងតម្លៃខ្លួន២៤លានផោន(ជាង៣០លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ កីឡាករខ្សែការពាររូបនេះ បានក្លាយជាអ្នកចុះកិច្ចសន្យាថ្លៃបំផុតទី២របស់ក្លិប ជាមួយគ្នានេះលោក Michael Zorc ប្រធានផ្នែកកីឡារបស់ក្លិប Dortmund បាននិយាយថា: «យើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីភាពរឹងមាំ និងភាពឆ្លាតវ័យរបស់កីឡាកររូបនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទី៣ គឺកីឡាករ Julian Brandt ពីក្លឹប Bayer Leverkusen ក្នុងតម្លៃខ្លួន២២លានផោន(ជាង២៧លានដុល្លារអាមេរិក)ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ កីឡាករ Brandt បានបង្កើតឱកាសជាច្រើននៅក្នុងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន ជាមួយនិងភាពប៉ិនប្រសព្វក្នុងការស៊ុតបញ្ចូលទី១១គ្រាប់នៅក្នុងការប្រកួតទាំងអស់៕