ASEAN Club Championship នឹងចេញជារូបរាងក្នុងខែកក្កដានេះហើយ
សហព័ន្ធកីឡាបាល់ទាត់អាស៊ានបានប្រកាសពីកាលបរិច្ឆេទការប្រកួតបាល់ទាត់ពានរង្វាន់ ASEAN Club Championship 2024/2025។
ក្នុងសេចក្ដីប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
សម្រាប់ក្រុមដែលចូលរួមវិញមានសរុបចំនួន១៤ក្រុម តែការឈានដល់វគ្គចែកពូល គឺមានតែ១២ក្រុមប៉៉ណ្ណោះ ហើយបែងចែកជា២ពូល។ ក្នុងនោះ ថៃ, ម៉ាឡេស៊ី, វៀតណាម និង ឥណ្ឌូនេស៊ី មាន២ក្រុម។ សិង្ហបុរី និងហ្វីលីពីន មាន១ក្រុម។
ចំពោះកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និង ព្រុយណេ វិញ ត្រូវប្រកួតជម្រុះ (play-off) សល់២ក្រុមដើម្បីទៅបង្គ្រប់វគ្គចែកពូល៕