Zidane ប្រាប់ Pogba ថា៖ អ្វីៗនឹងអាចកើតឡើងនៅខែសីហាខាងមុខនេះ
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal បានបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United បានព្យាយាមទប់ស្កាត់មិនឲ្យកីឡាករ Paul Pogba ចាកចេញពីក្រុមក្នុងរដូវកាលដោះដូរកីឡាករនាពេលនេះ ស្របពេលដែល Zinedine Zidane បានបង្ហាញពីការចង់បានកីឡាកររូបនេះទៅ Real Madrid កាន់តែខ្លាំង។ ជាមួយគ្នានោះ Zidane បាននិយាយ យើងត្រូវការកីឡាករមួយចំនួនទៀត ហើយអ្វីៗនឹងដឹងកាន់តែច្បាស់ក្នុងខែសីហាខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកសម្រាប់ពេលបច្ចុប្បន្ននេះ Pogba នៅតែជាកីឡាកររបស់ក្លឹប Man Utd ហើយកីឡាករបារាំងរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពមុនរដូវកាលរបស់ខ្លួនជាមួយក្រុម Perth Glory, Leeds United និង Inter Milan ។ លោក Solskjaer បាននិយាយថាគាត់អាច ផ្តល់នូវការប្រជែងថ្មីដល់ Pogba ហើយច្បាស់ជាមានផែនការសម្រាប់រូបគេជាច្រើនទៀតនៅរដូវកាលក្រោយ ប៉ុន្តែការសម្រេចចិត្តចុងក្រោយនឹងស្ថិតនៅជាមួយរូបគេផ្ទាល់៕