Manny Pacquiao ឈ្នះ Keith Thurman ដណ្តើមបានខ្សែក្រវាត់ WBA
ស្តេចប្រដាល់សកលរបស់ប្រទេសហ្វីលីពីន Manny Pacquiao បានយកឈ្នះកីឡាករ Keith Thurman ដោយពិន្ទុមិនឯកច្ឆ័ន្តក្រោយពីតស៊ូជាមួយគ្នាពេញ ១២ ទឹក ។ ចៅក្រមលោក Glenn Feldman បានផ្តល់ពិន្ទុ 114-113 អោយ Thurman ឈ្នះ ខណៈលោក Dave Moretti និង Tim Cheatham បានផ្តល់ពិន្ទ 115-112 អោយ Pacquiao ឈ្នះ ។