សិស្សក្រសួងការពារជាតិភ្ញាក់ផ្អើលពេលដឹងថា ធន់ អៀងឡៃ ប្រកួតអន្តរជាតិ
ធន់ អៀងឡៃ គឺជាអ្នកប្រដាល់វ័យក្មេងរបស់សមាគមន៍ប្រដាល់ក្រសួងការពារជាតិ កីឡាករដែលមានដើមកំណើតភូមិព្រែកនិល ឃុំព្រៃនិល ស្រុកមោងឬស្សី ខេត្តបាត់ដំបង រូបនេះ នឹងត្រូវបង្ហាញវត្តមានលើកដំបូងប្រកួតជាមួយកីឡាករថៃ ដាវលុកកៃ ស៊ីតគ្រូយីម ដែលជាកីឡាករថ្មីដូចគ្នា។ អ្នកប្រដាល់ទាំងពីររូបនេះនឹងបង្ហាញវត្តប្រកួតក្នុងសង្វៀនស៊ីអិនស៊ី ក្នុងកម្មវិធីប្រកួតអន្តរជាតិពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM ដែលនឹងធ្វើការផ្សាយផ្ទាល់វេលម៉ោង១០:៤៥ព្រឹក ដល់ម៉ោង១:៤៥ថ្ងៃត្រង់តទៅ ។
ធន់ អៀងឡៃ និយាយថាសម្រាប់ការបង្ហាញវត្តមានលើកដំបូងរបស់ខ្លួន រូបគេនិងប្រឹងប្រែងប្រកួតអោយបានល្អ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះអោយល្បីក្នុងវិស័យប្រដាល់គុនខ្មែរ ម្យ៉ាងវិញទៀតរូបគេនឹងយកកែងហើយនិងជង្គង់ដើម្បីផ្តួលកីឡាករថៃ ។
លោក ធន់ សុភាព ដែលជាគ្រូរបស់ ធន់ អៀងឡៃ លោកក៏មានជំនឿចិត្តលើកូនសិស្សរបស់ខ្លួនផងដែរ ដោយហេតុផលថា អៀងឡៃ មានក្បាច់ល្អ ការហ្វឹកមានវិន័យល្អ ពិសេសគឺការព្យាយាមតែម្តង ។
គួរបញ្ជាក់ថា ធន់ អៀងឡៃ ៥ប្រកួតចុងក្រោយនៅសង្វៀន CBS មិនទាន់ស្គាល់ពាក្យថាបរាជ័យនូវឡើយទេ ដូច្នេះទើបធ្វើអោយអ្នកប្រដាល់គុនខ្មែរវ័យក្មេងរូបនេះឆាប់មានឈ្មោះបោះសំដីលេង ដែលជាហេតុបណ្តាអោយស្ថាននីយ៍ទូរទស្សន៌ CNC ផ្តល់ឪកាសអោយអ្នកស្រុកុំមោងឬស្សីរូបនេះប្រកួតលក្ខណអន្តរជាតិ ។ ជាមួយនេគ្នានេះផងដែរ កូនសិស្សនៅក្នុងក្លឹបក្រសួងការពារក៏មានការភ្ញាក់ផ្អើលចំពោះ ធន់ អៀងឡៃ ផងដែរ ដោយពួកគេមិននឹងស្មានថា អៀងឡៃ អាចឆាប់ល្បីឈ្មោះដល់ថ្នាក់នេះសោះ៕