គុនខ្មែររូបណាដែលអាចផ្តួលឲ្យដៃគូសន្លប់ដោយក្បាច់ពិសេសនឹងទទួលបាន២លានរៀល ពីប្រធានក្រុមហ៊ុនគោជល់
ដំណឹងក្តៅៗដែល MSR SPORT ទើបតែទទួលបាន! លោក មាន សំអុល ប្រធានក្រុមហ៊ុនគោលជល់ នឹងជូនរង្វាន់ដល់កីឡាករគុនខ្មែររូបណាដែលអាចផ្តួលឲ្យដៃគូសន្លប់ដោយក្បាច់ពិសេស មានដូចជា៖ ហក់កាប់ចាន កែងបក នាគវាត់កន្ទុយ។ល។ ហើយរង្វាន់នេះផងដែលគឺនឹងត្រូវចាប់ផ្តើមផ្តល់ជូនចាប់ពីការប្រកួតល្ងាចនេះតទៅជារៀងរាល់សប្តាហ៍តែម្តង សូមបញ្ជាក់ សម្រាប់តែកម្មវិធីគោជល់តែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដូច្នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកប្រដាល់គុនខ្មែរក្នុងការរកកម្រៃបានពីលើតម្លៃខ្លួនថែមទៀតផងដែរ។ ហើយសម្រាប់ការប្រកួតប្រដាល់គុនខ្មែរនៅល្ងាចនេះក្នុងកម្មវិធីគោជល់ ការប្រកួតគូអន្តរជាតិមានចំនួនបីគូ មានដូចជា៖ ពុទ្ធ ម៉ាណូយ ប្រកួតជា កីឡាករគុនចិន លី ស៊ីន, កីឡាករ ប៊ុន សុធា ប្រកួតជាមួយ ភិតប៉ែតសែន (ថៃ) និង ការប្រកួតគូសងសឹករវាង ឃីម ឌីម៉ា ប្រកួតជាមួយ ហ្វុនលួង។ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី ចាប់ពីម៉ោង៥:៤៥នាទីតទៅ៕