គ្រូ ឡុង សាលវ័ន្ត ផ្ទេរកូនសិស្ស ឡុង វ៉ៃ ទៅឲ្យក្លឹបនាគរាជចតុមុខ
ខ្ញុំបាទ ឡុង សាលវ័ន្ត ជាប្រធានក្លិបប្រដាល់សាលវន្ត៍កីឡា បានប្រគល់កីឡាករ ឡុង វ៉ៃ អាយុ២៣ឆ្នាំ កំពស់ 1.78 ទំងន់៧១គីឡូក្រាម ទៅអោយលោកប្រធានក្លិបប្រដាល់នាគរាជចតុមុខ ចាប់ពីថ្ងៃហត្ថលេខារវាងខ្ញុំបាទ និង លោក ស្វាយ សុខុន, ទាំងនេះគឺជាកិច្ចព្រមព្រៀងរផ្ទេរកីឡាកររវាងក្លឹប ឡុង សាលវ័ន្ត និងក្លឹបនាគរាជចតុមុខ ក្នុងការដោះដូរកូនសិស្ស ស្របពេលដែលក្រដាសមួយនេះត្រូវបានអ្នកស្នេហាវិស័យគុនខ្មែរបង្ហោះតៗគ្នាតាមសង្គមហ្វែកប៊ុក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ឡុង វ៉ៃ គឺជាកីឡាករវ័យក្មេងទំងន់ធ្ងន់មួយរូបបានផ្លាស់ប្តូរវាសនាខ្លួនទៅរស់នៅជាមួយក្លឹបនាគរាជចតុមុខរបស់លោក ស្វាយ សុខុន ក៏ដោយសារតែមួយរយៈនេះ លោកគ្រូ ឡុង សាលវ័ន្ត មានការមមាញឹកខ្លាំងក្នុងការទៅបង្ហាត់ក្រុមជម្រើសជាតិគុនខ្មែរ ហើយមិនសូវមានពេលគ្រប់គ្រាន់បង្ហាត់សិស្សក្នុងក្លឹប ដោយភាគច្រើនហាត់ជាមួយរៀមច្បងតែប៉ុណ្ណោះ ដូច្នេះហើយទើបរូបគេយល់ព្រមផ្លាស់ប្តូរក្លឹបតែម្តង៕