លោកគ្រូ ហេង ប៊ុនឃីម ប្រាប់មូលហេតុសមត្ថភាព បូរ៉ា មិនដូច ឌីម៉ា
លោក ហេង ប៊ុនឃីម ដែលត្រូវជាឪពុកនឹងជាគ្រូបង្ហាត់បានប្រាប់ពីហេតុផលមួយចំនួនធ្វើអោយសតម្ថភាពកូនប្រុសរបស់លោកទាំងពីរមិនដូចគ្នាពោលគឺ ឃីម ឌីម៉ា (ឃុន ឌីម៉ា ) មានភាពរឹងមាំ និងមានកម្លាំងខ្លាំងជាង បូរ៉ា ដែលជាប្អូនប្រុស ។

បងប្អូនទាំងបី និងលោក ហេង ប៊ុនឃីម
គ្រូបង្វឹកនៅក្លិប រស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖ ការពិតលោកដឹងច្បាស់ថា បូរ៉ា មានសមត្ថភាពខ្សោយជាងបងប្រុសរបស់គេហើយលោកក៏ចង់អោយពួកគេខ្លាំងទាំងពីរដែរ ប៉ុន្តែ បូរ៉ា គាត់មានបញ្ហាសុខភាពតាំងពីក្មេងពោលគេមានជំងឺផ្លូវដង្ហើម (ជំងឺហឺត) ដូចនេះលោកមិនដែលបង្ខំកូនអោយប្រឹងហាត់ខ្លាំងពេកទេ ពោលធ្វើតាមកម្លាំងរបស់គេប៉ុណ្ណោះ ។ លោកបន្ថែមថា ពួកគេត្រូវបានលោកបង្ហាត់តាំងពីក្មេងដូចគ្នា ប៉ុន្តែ ឌីម៉ា គេរឹងមាំល្អជាងសម្រាប់សុខភាព ចំណែក បូរ៉ា គ្នាខ្សោយ ប៉ុន្តែការហាត់ប្រដាល់នេះក៏បានជួយសុខភាពគេរឹកមាំបានច្រើនដែរសម្រាប់បញ្ហាសុខភាពគេ ណាមួយអាចរកចំណូលបានទៀតទើបគេមិនបោះបង់ចោល ។

ឃីម បូរ៉ា និង ហេង ប៊ុនឃីម
សូមបញ្ជាក់ថា កូនប្រុសរបស់លោក ហេង ប៊ុនឃីម មានចំនួនបីនាក់សុទ្ធតែអ្នកប្រដាល់រួមមាន ឃីម ឌីម៉ា , ឃីម បូរ៉ា និង ឃីម ឌីម៉ី ក្នុងនោះ ឌីម៉ា មានសមត្ថភាពនិងល្បីជាងគេពោលធ្លាប់ឈ្នះ មេដាយមាស ស៊ីហ្គេមឆ្នាំ ២០១៧ ធ្លាប់ឈ្នះខ្សែក្រវាត់ផ្សេងៗផងដែរ ប៉ុន្តែរូបគេមិនទាន់អាចវិលមកសង្វៀនវិញបានទេ ដោយសារវះកាត់ជង្គង់ ដែលត្រូវសម្រាកប្រហែលជិត២ឆ្នាំ ចំណែក បូរ៉ា បានត្រឹមប្រកួតគូមិត្តភាពអន្តរជាតិ និងធ្លាប់ លេងខ្សែក្រវាត់ដែរ ប៉ុន្តែមិនជោគជ័យ ហើយថ្ងៃទី ២៧ ខែ តុលា នេះគេនឹងចូលរួមប្រកួតខ្សែក្រវាត់នៅទីក្រុងបាងកក ប្រទេសថៃ កម្មវិធី MX ទៀតផង ។ ចុងក្រោយ ប្អូនប្រុសពៅ ឌីម៉ី អាយុនៅក្មេង ទើបចាប់ផ្តើមប្រកួតតែប៉ុណ្ណោះ ៕

ឃុន ឌីម៉ា