យ៉េន ឌីណា បង្ហើបក្បាច់គ្រោះថ្នាក់របស់ មឿន សុខហ៊ុច
ការទាត់ជើងក្រោមជាក្បាច់គ្រោះថ្នាក់របស់ មឿន សុខហ៊ុច ដែលកីឡាករគុនខ្មែរ យ៉េន ឌីណា បានបង្ហើបមុនពួកគេត្រូវប្រកួតជាមួយនៅថ្ងៃ សៅរ៍ ទី ០២ ខែ ឧសភា ឆ្នាំ ២០២០ នាសង្វៀន CNC កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ វេលាម៉ោង ៦ ល្ងាច ។ យ៉េន ឌីណា បញ្ជាក់ថា មិនមានការភ័យខ្លាចអ្វីនោះទេ ពីព្រោះបទពិសោធជួបជាមួយអ្នកខ្លាំងច្រើនរួចមកហើយ ដូចនេះការប៉ះជើងខ្លាំង មឿន សុខហ៊ុច មានអារម្មណ៍ធម្មតា ប៉ុន្តែត្រូវប្រយ័ត្នការទាត់ជើងអោយបានច្រើន ។
សូមបញ្ជាក់ថា យ៉េន ឌីណា និង មឿន សុខហ៊ុច មិនធ្លាប់ប្រកួតជាមួយគ្នាពីមុនមកនោះទេ ហើយក្នុងការប្រកួតសម័យកូរ៉ូណាដែលមិនមានកីឡាករបរទេសមកប្រកួតនេះ ពួកគេបានសាកល្បងម្នាក់មួយប្រកួតដូចគ្នាជាមួយ កីឡាករជួរមុខរបស់កម្ពុជា ក្នុងនោះ យ៉េន ឌីណា ឈ្នះពិន្ទុ ឡុង សំណាង និងស្មើជាមួយ ផល សោភ័ណ្ឌ ចំណែក មឿន សុខហ៊ុច ឈ្នះ សួន ចាន់នី , ឈ្នះ ឡុង សំណាង និងទើបឈ្នះ ឡៅ ចិត្រា ថ្មីក្នុងការប្រកួតដណ្តើមពានរង្វាន់ លោកគ្រូ ម៉ា សេរី ៕