ប្រកួតអន្តរជាតិលើកដំបូង សំ ភក្តី វ៉ៃឲ្យកីឡាករថៃ ត្រូវអាជ្ញាកណ្តាលរាប់ជាច្រើនលើក

សំ ភក្តី
អ្នកប្រដាល់គុនខ្មែរវ័យក្មេង សំ ភក្តី បានបង្ហាញទំរង់ប្រកួតលើកដំបូងសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀន Gronsan ដោយប្រកួតឈ្នះកីឡាករគុនថៃ យុគខាវ ប៉.បូរ៉ាក់ផា។ ក្រោយចប់ការប្រកួត ភក្តី ដែលត្រូវជាក្មួយបង្កើតអតីតកីឡាករគុនខ្មែរ សម ចន្ថា បានបង្ហាញចំណាប់អារម្មណ៌ប្រាប់ MSR ថា សម្រាប់ការប្រកួតជាមួយកីឡាករថៃលើដំបូងមានអារម្មណ៌រាងភ័យបន្តិច តែក្រោយមកក៏មានអារម្មណ៌ធម្មតាវិញ ហើយមានចិត្តចង់ឈ្នះតែម្តង ម្យ៉ាងវិញទៀតដោយឃើញថា ដៃគូប្រកួតរបស់ខ្លួនមើលទៅរាងស្ទើរកំលាំងជាង ជាហេតុធ្វើរូបគេបានវ៉ៃអោយកីឡាករថៃរាប់ជាច្រើនលើកនិងទទួលបានជ័យជំនះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

សំ ភក្តី និង យោគខាវ
គួរបញ្ជាក់ថា សំ ភក្តី គឺជាកូនកំព្រាឪពុកម្តាយ ហើយ សម ចន្ថា គឺជាអ្នកមើលថែកីឡាកររូបនេះតាំងពីក្មេងមក។ អ្វីដែលបានជំរុញឲ្យកីឡាករវ័យក្មេងនេះអាចមានឪកាសប្រកួតអន្តរជាតិបានគឺដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនឯងផ្ទាល់ ហើយសង្ឈឹមថាការប្រកួតក្រោយៗទៀត សំ ភក្តី នឹងបង្ហាញវត្តមានប្រកួតឲ្យបានល្អជាងនេះទៀត។ សព្វថ្ងៃនេះដែរ សំ ភក្តី គឺធ្វើការហ្វឹកហាត់នៅក្លឹប រ៉ាហាប់ស្វាយប៉ាក ក្រោយការបង្ហាត់ពីសំណាក់លោកគ្រូ បឺត សំខាន់៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$