គ្រានេះលំបាកពេកហើយសំរាប់បិសាចក្រហម ទំរង់លេងមិនសូវល្អហើយ កីឡាករឈឺច្រើនទៀត
បិសាចក្រហម Manchester United អវត្តមានកីឡករពីររូបឆ្នើមៗ គឺខ្សែបំរើ Paul Pogba និងអ្នកចាំទី David de Gea នៅក្នុងការហ្វឹកហាត់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៏ Europa League ជាមួយ Partizan Belgrade នៅយប់ថ្ងៃព្រហស្បត្ត៍។
Pogba មិនបានលេងអោយបិសាចក្រហមតាំងពីថ្ងៃទី ៣០ ខែកញ្ញាមកម្ល៉េះ ដោយសារបញ្ហារបួសហើយមិនទាន់ពីការវិលត្រឡប់មកជួយក្រុមវិញនៅឡើយទេ។
ដោយឡែក De Gea វិញក្រោយពីបញ្ចប់លទ្ធផល ១ស្មើរជាមួយ Liverpool រួចមកក៏ត្រូវសំរាកព្យាបាលរបួសជើងដែលបន្សល់ពីការលេងអោយជំរើសជាតិ។
ក្រៅពីនោះ Luke Shaw, Nemanja Matic, Diogo Dalot និង Axel Tuanzebe ក៏និងអវត្តមានក្នុងប្រព័ន្ធលេងរបស់គ្រូបង្វឹក Ole Gunnar Solskjaer ដែរ ដោយសារបញ្ហារបួស។
ដូច្នេះ Manchester Untied និងបន្តលេងជាមួយ Partizan នៅជំនួបទី៣សំរាប់ពូល L ដោយ ២ប្រកួតកន្លងទៅ ឈ្នះលើ Astana ១-០ និងស្មើរជាមួយ AZ Alkmaar ០-០៕