គ្រូបង្វឹកអេស្ប៉ាញនិយាយអំពីការលេងរបស់ David de Gea
(BC-99)
គ្រូបង្វឹកអេស្ប៉ាញ Luis Enrique បានបង្ហាញនូវក្តីរីករាយរបស់ខ្លួនទៅកាន់អ្នកចាំទី David de Gea របស់ក្រុមបិសាចក្រហម Manchester United ក្រោយពីបន្សល់ទុកលទ្ធផលស្មើគ្នា ១-១ នៅក្នុងការប្រកួត Nations League ជាមួយក្រុមជម្រើសជាតិ អាល្លឺម៉ង់។
De Gea បានដណ្តើមយកតំណែង១១នាក់ដំបូងរបស់ខ្លួនវិញនៅក្នុងក្រុមជម្រើសជាតិដែលមានរហស្សនាមថា La Roja បើទោះបីជាមានការរិះគន់យ៉ាងធ្ងន់ធ្ងរនៅក្នុងក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេសជាទីដែលអតីតអ្នកចាំទីរបស់ Bilbao ក៏បានជួបប្រទះរឿងដ៏លំបាកស្រដៀងគ្នានេះផងដែរចាប់តាំងពីបានចូលរួមជាមួយក្រុមតោខៀវ Chelsea ។
លោក Luis Enrique បាននិយាយបន្ទាប់ពីការប្រកួតនាពេលកន្លងទៅនេះថា “De Gea បានធ្វើការការពារសំណាញ់ទីយ៉ាងលំបាកជាច្រើនដូចដែលគេបានធ្វើនៅក្នុងប្រទេស អង់គ្លេស ដែរ។ យើងបានតាមដានគេយ៉ាងហ្មត់ចត់។ De Gea និង Kepa តែងតែមានមុខនៅក្នុងសារព័ត៌មានប្រសិនបើពួកគេធ្វើខុស(ពេលចាញ់គេបន្ទោសអ្នកចាំទី)។ ជាមួយនឹងការប្រកួតដែលគេបានលេងយើងគួរតែនិយាយថា គេគឺជាអ្នកចាំទីដ៏អស្ចារ្យម្នាក់ដែលយើងមាន។ ជាសវាងការបាក់ទឹកចិត្ត ខ្ញុំនឹងតាមលើកទឹកចិត្តពួកគេជានិច្ច”។
De Gea ក៏កំពុងតែប្រឈមមុខជាមួយក្រុមបិសាចក្រហម Manchester United នៅក្នុងការដណ្តើមកៅអី១១នាក់ដំបូងរាល់ពេលប្រកួតផងដែរចាប់តាំងពីរូបគេមិនអាចជួយអោយក្រុមនេះបន្តដំណើរដល់វគ្គផ្តាច់ព្រ័ត្រ EUROPA League កាលពីរដូវកាលមុននេះបាន។ តែទោះជាយ៉ាងណាក៏ដោយចុះក៏អ្នកចាំទីជម្រើសជាតិ អេស្ប៉ាញ រូបនេះនៅតែឋិតក្នុងក្រសែភ្នែកលោក Ole Gunnar Solskjaer ជាងអ្នកចាំទីដទៃទៀតដែរ។