ឃីម ឌីម៉ា៖ ខ្ញុំមិនដែលចាត់ទុកថាខ្ញុំប្រកួតចាញ់ថៃម្នាក់នេះឡើយ(មានវីដេអូ)
បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់គុនថៃ ហ្វុនលួង កាលពីជាងមួយឆ្នាំមុន ពោលគឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។ ឃីម ឌីម៉ា ក៏បាននិយាយរំលឹកកាលគ្រានោះថា ចាប់តាំងពីប្រកួតនាថ្ងៃនោះជាមួយកីឡាករថៃ ហ្វុនលួង រួចមក រូបគេមិនដែលគិតថា ប្រកួតចាញ់កីឡាករថៃរូបនេះឡើយ គឺយល់ថាឈ្នះជានិច្ច។ ឌីម៉ា ក៏បាននិយាយបន្ថែមទៀតថា មិនដឹងជាប្រកួតចាញ់កីឡាករថៃរូបនេះកន្លែងណា និយាយឲ្យចំគឺរូបគេមិនពេញចិត្តលទ្ធផលកាលពីថ្ងៃនោះឡើយ។
ហើយសម្រាប់ការប្រកួតជាមួយអ្នកប្រដាល់ដែលមកពីខេត្តបុរីរាំនាល្ងាចនេះ ឌីម៉ា ក៏មិនហ៊ានអួតក្អេងក្អាងថាអាចឈ្នះដៃគូប្រកួត១០០ភាគរយឡើយ តែរូបគេនឹងខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដែលខ្លួនមាននឹងប្រឹងហ្វឹកហាត់កន្លងមក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការជួបគ្នាសារជាថ្មីរវាងនាគខ្មៅ ឃីម ឌីម៉ា ប្រកួតជាមួយ អ្នកប្រដាល់គុនថៃ ហ្វុនលួង ដោយអ្នកទាំង២នឹងជួបគ្នានៅថ្ងៃសៅរ៍ទី២ ខែកុម្ភះ ឆ្នាំ២០១៩ ល្ងាចនេះ ក្នុងសង្វៀនគោជលម្តងទៀត ក្រោយពីកីឡាករទាំង២ខានជួបគ្នាជាងមួយឆ្នាំមកហើយ សូមបញ្ជាក់នេះគ្រាន់តែជាការប្រកួតគូមិត្តភាពតែប៉ុណ្ណោះ ផ្សាយផ្ទាល់វេលាម៉ោង ៥:៣០ល្ងាចថ្ងៃសៅរ៍ទី ២ ខែកុម្ភ ២០១៩ នេះតទៅ តាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី៕ (វីមានដេអូ ឌីម៉ា និយាយ)