![](https://www.msrsport.com/wp-content/uploads/2019/02/02-1.jpg)
ហ្វុនលួង ចាត់ទុក ឃីម ឌីម៉ា ជាកំពូលអ្នកប្រដាល់ក្នុងស្រុកខ្មែរ (មានវីដេអូ)
![](https://www.msrsport.com/wp-content/uploads/2019/02/១៨-1024x581.jpg)
ហ្វុនលួង
ចាប់តាំងពីរូបខ្ញុំមកប្រកួតក្នុងទឹកដីកម្ពុជាកន្លងមក ខ្ញុំចាត់ទុកថាកីឡាករគុនខ្មែរ ឃីម ឌីម៉ា គឺជាអ្នកប្រដាល់ខ្លាំងលើសគេ ព្រោះថាអ្នកប្រដាល់រូបនេះមានអាវុធគ្រោះថ្នាក់ខ្លាំង ចេះរៀបយុទ្ធសាស្រ្តចេញចូលបានល្អ ពិតជាគួរសរសើរ នេះបើយោងតាមសំដី ហ្វុងលួង និយាយប្រាប់លោក ហេង សារ៉េត មុនឡើងសង្វៀនល្ងាចនេះ។ ហើយសម្រាប់យុទ្ធសាស្រ្តប្រកួតនៅល្ងាចនេះ ហ្វុនលួង ក៏បានរៀបរាប់ទៀតថា រូបរៀងគេរាងស្ទើរកំពស់ជា ឃីម៉ា ដូចនេះសម្រាប់ការប្រកួតនៅល្ងាចថ្ងៃសៅរ៍នេះរូបគេមិនហ៊ានវ៉ៃប្តូរជាមួយ ឌីម៉ា ឡើយ ពោលគឺប្រកួតតាមស្ទាយរបស់ខ្លួនឯងកន្លងមក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
![](https://www.msrsport.com/wp-content/uploads/2019/02/02-1-1024x634.jpg)
ហ្វុនលួង និង ឃីម ឌីម៉ា
អ្នកប្រដាល់គុនថៃរូបនេះក៏បានរំលឹកផងដែរថា កាលពីជាងមួយឆ្នាំមុនដែលប្រកួតឈ្នះគុនខ្មែរ រូបគេយល់ថា ឌីម៉ា មិនសូវជាល្អប៉ុន្មាននោះទេ តែក្រោយៗមកទៀត រូបគេក៏ឧស្សាហ៍តាមដានការប្រកួតរបស់ ឃីម ឌីម៉ា ច្រើន ហើយក៏សង្កេតឃើញថា ឃីម ឌីម៉ា មានការរីកចំរើនគួរក្លាចជាមុនឆ្ងាយ តែសម្រាប់ការប្រកួតនៅល្ងាចនេះ រូបគេនឹងព្យាយាមបន្តយកឈ្នះ ឌីម៉ា ជាបន្តទៀតហើយបាន។ ជំនួបជួបគ្នាសារជាថ្មីរវាងនាគខ្មៅ ឃីម ឌីម៉ា ប្រកួតជាមួយ អ្នកប្រដាល់គុនថៃ ហ្វុនលួង ដោយអ្នកទាំង២នឹងជួបគ្នានៅថ្ងៃសៅរ៍ទី២ ខែកុម្ភះ ឆ្នាំ២០១៩ ខាងមុននេះ ក្នុងសង្វៀនគោជលម្តងទៀត ក្រោយពីកីឡាករទាំង២ខានជួបគ្នាជាងមួយឆ្នាំមកហើយ សូមបញ្ជាក់នេះគ្រាន់តែជាការប្រកួតគូមិត្តភាពតែប៉ុណ្ណោះ៕ (វីដេអូ ហ្វុនលួង និយាយ)