
ថ្ងៃនេះគុនខ្មែរ៣រូបវ៉ៃនៅថៃឈ្នះ២ចាញ់១

ឡុង ឡា ឈ្នះ វាន់ម៉ាម៉ៃ
កីឡាករគុនខ្មែរ៣រូបបានឡើងសង្វៀននៅទឹកដីប្រទេសថៃក្នុងកម្មវិធីពីរផ្សេងគ្នានាថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៩ នេះក្នុងនោះមាន ឡុង ឡា , រឿម វណ្ណៈ និង លីន វិរៈ ។
ឡុង ឡា និង រឿង វណ្ណៈ ប្រកួតនៅសង្វៀន MX នៅដូចគ្នាដោយ ឡុង ឡា បានយកឈ្នះកីឡាករថៃ វាន់ម៉ាមៃដែលជាម្ចាស់ផ្ទះដោយពិន្ទុ ខណៈ រឿម វណ្ណៈ ប្រកួតក្នុងតំណែងគូឯកចាញ់កីឡាករថៃ តារាឯក ត្រឹមទឹកទី២ ។ ចំណែក លីន វិរៈ បានយកឈ្នះកីឡាករថៃដោយពិន្ទុនាសង្វៀន Muay Thai Super Champ ៕

លីន វិរៈ ឈ្នះ ខ្វាន់ម៉ៃ

រឿម វណ្ណៈ ចាញ់ តារាឯក