
លោក ស៊ន អេលីត បានបង្ហាញអារម្មណ៍ពិតក្រោយកូនសិស្សពីររូបធ្វើបានល្អនៅថ្ងៃនេះ
ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ការខិតខំប្រឹងប្រែងរបស់ខ្ញុំជិត២ឆ្នាំនេះ ឥឡូវទទួលបានខ្សែក្រវ៉ាត់មួយចូលក្លឹបឆ្មាសសែនសុខហើយ ហើយរឿងដែលខ្ញុំសប្បាយចិត្តមួយទៀតគឺ អេលីត សាន់ ដែលទៅប្រកួតនៅថៃក៏ទទួលបានជ័យជំនៈក្នុងកម្មវិធី MX Muay Extreme ដោយផ្តួលឲ្យដៃគូត្រូវលោកអាជ្ញាកណ្តាបបញ្ឈប់ក្នុងទឹកទី១ដែរ ចុងក្រោយសូមឲ្យសិស្សឆ្មាសសែនសុខទាំងអស់ខិតខំបន្ថែមទៀតដើម្បីគុនខ្មែរ និងមុខមាត់ក្លឹប ទាំងនេះគឺជាសំដីដែលរៀបរាប់ចេញពីចិត្តរបស់លោក ស៊ន អេលីត ដែលជាគ្រូ និងជាម្ចាស់ក្លឹបឆ្មាសសែនសុខ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា សុខ សាវិន ដែលជាកូនសិស្សរបស់លោក ស៊ន អេលីត បានប្រកួតឈ្នះខ្សែក្រវ៉ាត់ប្រាក់ជាមួយកីឡាករគុនខ្មែរដូចគ្នា បាំង កាយ៉ាក នៅសង្វៀន ISI Palm នាស្ថានីយ៍ទូរទស្សន៍ PNN។ ដែលនេះគឺក្តីស្រម៉ៃរបស់លោកក្នុងការយកខ្សែក្រវ៉ាត់មកតាំងក្នុងក្លឹប។ ហើយ សុខ សាវិន ក៏ត្រូវមានភារកិច្ចបន្តទៀតជាមួយកីឡារ លន បញ្ញា ដើម្បីប្រកួតប្រជែងគ្នាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវ៉ាត់មាស។ ដោយឡែកកីឡាករ អេលីត សាន់ ដែលជាកូនសិស្សរបស់លោក ស៊ន អេលីត ដែលនោះបានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺ បានផ្តួលឲ្យកីឡាករម្ចាស់ផ្ទះថៃ ឃុនសន ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១ ដែលនេះគឺជាជ័យជំនៈដ៍អស្ចារ្យរបស់ អេលីត សាន់ ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងទឹកដីថៃ៕