មូលហេតុដែល ឡៅ ចន្រ្ទា មិនអាចប្រកួតជាមួយ ហ្វុងលួង និង ឌិន ណាផូ បាន
មួយរយៈនេះ MSR បានឃើញមានបងប្អូនដែលស្នេហាវិស័យប្រដាល់គុនខ្មែរ ចង់ឲ្យអាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទាប្រកួតជាមួយ អ្នកប្រដាល់គុនថៃ ឌិន ណាផូ និង ហ្វុង លួង។ តាមពិតទៅ ឡៅ ចន្រ្ទា គឺមិនអាចប្រកួតជាមួយកីឡាករថៃពីររូបនេះបានទេ មូលហេតុគឺ ឡៅ ចន្រ្ទា គឺប្រកួតក្នុងប្រភេទទំងន់ធ្ងន់ចន្លោះពី៦៧ទៅ៦៩ ចំណែកឯ ឌិន ណាផូ វិញ ភាគច្រើនប្រកួតក្នុងចន្លោះពី៦០ទៅ៦៣.៥ រីឯ ហ្វុន លួង វិញក៏ដូចនឹង ឌិន ណាផូ ដែរ ដោយប្រកួតក្នុងចន្លោះពី៦០ទៅ៦៣.៥ ដូចគ្នា ហើយ ហ្វុនលួង ក៏ធ្លាប់បាននិយាយប្រាប់ MSR ថា រូបគេប្រកួតតែក្នុងគីឡូដូចដែលបានរៀបរាប់នេះទេ ចាប់ពី៦៥ឡើងទៅមិនប្រកួតឡើយ ព្រោះរូបគេមានមាឌតូច បើតម្លើងគីឡូទៅប្រកួត៦៥គឺចាញ់ព្រាបគេឆ្ងាយណាស់។
ជាមួយគ្នានេះ ឌិន ណាផូ និង ហ្វុនលួង អាចប្រកួតជាមួយ ឡៅ ចិត្រា បាន ព្រោះថាគីឡូនេះ គឺសាកសមសម្រាប់កីឡាករមកពីក្លឹបឆ័ត្រយោង៩១១ណាស់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា ឌិន ណាផូ គឺជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបក្នុងខេត្តសុរិន្ទប្រទេសថៃ ហើយសម្រាប់ការមកប្រកួតនៅស្រុកខ្មែរគេចាញ់តែកីឡាករ មឿន សុខហ៊ុច មួយតែប៉ុណ្ណោះ តែក្រោយមករូបគេក៏បានសងសឹក មឿន សុខហ៊ុច បានវិញដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី៣ ចំណែកឯកីឡាករមកពីបុរីរាំ ហ្វុនលួង នេះវិញ មិនទាន់មានគុនខ្មែររូបណា អាចប្រកួតឈ្នះរូបគេបាននៅឡើយទេ សូម្បីតែ ឃីម ឌីម៉ា និង ផល សោភ័ណ្ឌ ក៏ធ្លាប់ប្រកួតចាញ់កីឡារគុនថៃនេះដែរ៕