ឡៅ ចន្ទ្រា៖ រុងណាផា និង ពុទ្ធ ឆាយរិទ្ធី ជាដៃគូលំបាកជាងគេមុនឈ្នះពាន ISI Palm (វិឌីអូ ចន្ទ្រា និយាយ)
ការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយបានរកឃើញម្ចាស់ជើងឯកហើយគឺបានទៅលើអាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយមិត្តរួមជាតិ ពុទ្ធ ឆាយរិទ្ធី កាលពីថ្ងៃអាទិត្យ ទី ៦ ឧសភា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។
កីឡាករនៃក្លិបកងពលតូចឆ័ត្រយោង៩១១បានបញ្ជាក់ថាការដែលទទួលបានជោគជ័យនៅ ថ្ងៃនេះបានមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងជាពិសេសការតាំងខ្ពស់មិនក្លាចដៃគូលើ សង្វៀន ។
សម្រាប់ដៃគូដែលរូបគេគិតថាពិបាកជាងគេលើសង្វៀនមុនឈ្នះជើងឯកគឺកីឡាករថៃ រុងណាផា ព្រោះវាយតាមក្បាច់ល្អនិងមានផ្លែដ៏រឹងម៉ាំ ខណៈមួយរូបទៀតគឺ ពុទ្ធ ឆាយរិទ្ធី សិស្សច្បងរូបនេះមានកម្លាំងខ្លាំង និងក្បាច់ជាច្រើនមិនអាចស្វែងយល់បាន ។
សូមបញ្ជាក់ថាវគ្គផ្តាច់ព្រ័ត្រដណ្តើមISI Palm រដូវកាលទីមួយ ឡៅ ចន្ទ្រា បានយកឈ្នះពិន្ទុ ពុទ្ធ ឆាយរិទ្ធី ក្រោយពីបានតស៊ូជាមួយគ្នាពេញ៥ទឹកចៅក្រុមទាំង៥រូបបានផ្តល់ការឈ្នះចាញ់ មិនឯកច្ឆ័ន ៤ ទល់ ១ ។ ចំណែកកីឡាករថៃ នឹងត្រាក់កាន ទទួលបានលេខ៣ក្រោយផ្តួលអ្នកស្រុកជាមួយគ្នា រុងណាផា ត្រឹមទឹកទី២ ។
ម្ចាស់ជ័យលាភីលេខ១ទទួលបានប្រាក់រង្វាន់២៤លានរៀល លេខ២ ពុទ្ធ ឆាយរិទ្ធី ទទួលបាន១២លានរៀល លេខ៣ នឹងត្រាក់កានទទួលបាន ៨លាន និង រុងណាផា ទទួលបាន ៣លានរៀល ៕