
ឃើញមកមើលប្រដាល់រាល់សប្តាហ៍ ការពិតនាយតាក់ស៊ីជាអតីតអ្នកប្រដាល់
តារាកំប្លែងនាយតាក់ស៊ីដែលតែងតែមកទស្សនារាល់ការប្រកួតប្រដាល់នាសង្វៀន CBS ស្ទើតែរាល់សប្តាហ៍ ជាពិសេសលោកតែងតែបង្ហាញសកម្មភាពតាមចង្វាក់នៃការប្រកួតរបស់កីឡាករនៅលើសង្វៀនផ្ទាល់ (ចូលតួ) ។ ការចូលចិត្តប្រដាល់គុនខ្មែរបែបនេះដោយសារតែលោកក៏ជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូបដែរ ក្នុងជំនាន់ជាមួយ ជ័យ កុសល និង ឡឹក វិបុល ជាដើម ។
តារាកំប្លែងដែលត្រៀមចេញទៅបួសរូបនេះបានប្រាប់ MSR ថា៖ ដោយសារស្រឡាញ់កាលនៅក្មេងលោកបាន ចូលហាត់ប្រដាល់ជាមួយលោកគ្រូ ជ័យ ប៊ុនឈឿ ដែលជាព្រឹទ្ធាចារ្យគុនខ្មែរដែលបានទទួលមរណៈភាពកាលពីឆ្នាំ២០១៧ កន្លងទៅ ។ លោកបន្តថា កាលដែលលោកប្រកួតនោះមិនទាន់មានការផ្សាយតាមទូរទស្សន៍នោះទេ ដោយប្រកួតតាមវត្ត រឺ តាមកម្មវិធីផ្សេងៗតាមខេត្តតែប៉ុណ្ណោះ ដោយគ្រានោះលោកបានដាក់ឈ្មោះថា ឡុង វិរៈ ហើយការឡើងសង្វៀនបានប្រហែលជាង២០ដងមានឈ្នះមានចាញ់ ក្រោយមកក៏ឈប់វិញបន្ទាប់ពីក្រុមគ្រួសារមិន បានគាំទ្រអោយធ្វើជាអ្នកប្រដាល់ ។
សូមបញ្ជាក់ថា នាយតាក់ស៊ី ជាតារាកំប្លែងមួយរូបដែលបានប្រលងជាប់នៅស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន ដោយបច្ចុប្បន្នមានកូនប្រុសម្នាក់ ហើយថ្មីៗលោកបានប្រដាល់លាឈប់ពីសីល្បៈចោលប្រពន្ធនិងកូន ដើម្បីទៅបួស ក្រោមហេតុផលជានិស័្សយរបស់លោក ៕