ប៉ោ ភារិទ្ធ ( យ៉េន ឌីណា) ត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញហើយ
អ្នកប្រយុទ្ធគុនខ្មែរ ប៉ោ ភារិទ្ធ ( យ៉េន ឌីណា ) ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួចមក កីឡាកររូបនេះក៏បានបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ ព្រោះចង់ចំណាយពេលនៅជាមួយគ្រួសារ ម្យ៉ាងវិញទៀតរូបគេក៏ទើបតែរៀបអាពាហ៍ពិពាហ៍ថ្មោងថ្មី ដូច្នេះហើយក៏មិនទាន់ចង់វិលចូលសង្វៀនវិញឆាប់ៗដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើតាមសំដីលោកគ្រូ អេ ភូថង់ បានប្រាប់ MSR ឲ្យដឹងថា៖ យ៉េន ឌីណា ត្រឡប់មកហ្វឹកហាត់ជាមួយលោកវិញហើយ ដោយត្រូវឡើងប្រកួតនៅសង្វៀនប៉ុស្តិ៍លេខ៥នាចុងសប្តាហ៍នេះដែរ ហើយចំពោះសមត្ថភាពរបស់ ឌីណា វិញ លោកគ្រូក៏បានបរិយាថា មិនមានបញ្ហាអ្វីទេ ព្រោះកូនសិស្សរបស់លោកគ្រាន់តែសម្រាក់ពីការឡើងសង្វៀនមួយរយៈតែប៉ុណ្ណោះ វាមិនមានបញ្ហាអ្វីនោះឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ប៉ោ ភារិទ្ធ ( យ៉េន ឌីណា ) គឺជាម្ចាស់ខ្សែក្រវ៉ាត់គោជល់២សម័យក្នុងឆ្នាំ២០១៥ និង ២០១៨ តែចាប់តាំងកីឡាកររូបនេះឈ្នះខ្សែក្រវ៉ាត់រួចមក ភារិទ្ធ ហាក់បីដូចជាធ្លាក់ទំរង់ប្រកួតដោយពិបាកចិត្តរឿងផ្ទាល់ខ្លួនគ្មានអារម្មណ៍ឡើងប្រកួត តែសម្រាប់ការវិលត្រឡប់មកកាន់សង្វៀនសារជាថ្មី រួមជាមួយនិងភរិយាដែលជាកំលាំងចិត្តជំរុញនោះសង្ឃឹមថា យ៉េន ឌីណា ពីមុននិងត្រឡប់មកដូចដើមវិញជាមិនខាន៕