កីឡាករថៃម្នាក់ត្រូវតម្រួតចាប់ ក្រោយពីលក់ការប្រកួតលើសង្វៀន
គុនខ្មែរ, មួយថៃ និង មួយឡាវ យុទ្ធគុនទាំង៣នេះមានការនិយមទស្សនាខ្លាំងណាស់ពីសំណាក់ប្រជាជនតាមប្រទេសរៀងៗខ្លួន ក្នុងនោះគុនខ្មែរគឺជាក្បាច់ប្រយុទ្ធមួយដែលមានវ័យចំណាស់ជាងគេក្នុងចំណោមក្បាច់គុនមួយថៃនិងមួយឡាវ ព្រោះសំអាងទៅលើផ្ទាំងសិលាចារឹកដែលបានបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំមកម្លេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្របពេលនឹងការពេញនិយមទស្សនាពីសំណាក់ប្រជាជននៅតាមតំបន់នោះ ក៏មានឈ្មួញរកស៊ីមួយចំនួនឆ្លៀតកេងចំណេញពីវិស័យមួយនេះដែរ ដោយមានអ្នកខ្លះផ្តល់លុយយ៉ាងច្រើនដល់កីឡាករដើម្បីឲ្យអ្នកប្រយុទ្ធទាំងនោះលក់ឧត្តមគតិក្នុងការប្រកួតលើសង្វៀន ជាក់ស្តែងកាលពីពេលថ្មីៗនេះ បើយោងតាម Facebook ឈ្មោះ បងសារកីឡា បានបង្ហោះឲ្យដឹងថា ” កីឡាករគុនថៃឈ្មោះ អប់សៃ ស ច វិឈិតប៉ែតវីវ ត្រូវបានបញ្ចប់អានាគតត្រឹមលុយ ១៥០០០០បាត ស្មើនឹងជិត ៥ពាន់ដុល្លារ ដោយសារតែកីឡាកររូបនេះត្រូវបានលក់ខ្លួនស៊ីសំណូកធ្វើចាញ់ កាលពីថ្ងៃចន្ទ ទី១៤ ខែមករា ២០១៩កន្លងទៅថ្មីៗនេះ ហើយពេលនេះកីឡាកររបស់ក្លឹប វិឈិតប៉ែតវីវ ត្រូវបានតម្រួតថៃចាប់ឃាត់ខ្លួនហើយ “ ៕