ម៉ឺន មេឃា និង សេរីវ៉ាន់ថង ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ គោជល់
អ្នកប្រដាល់គុនខ្មែរ ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីខ្សែក្រវាត់ កំពូលជើងឯក របស់ភេសជ្ជៈ គោជល់ បន្ទាប់ពីឈ្នះដូចគ្នាកាលពីម្សិលមិញ ។
ឆ្លងកាត់ការប្រកួតក្នុងពូល A ២ប្រកួតកន្លង ម៉ឺន មេឃា ឈ្នះទាំងពីរប្រកួត មាន៦ពិន្ទុ និងសល់១ប្រកួតទៀត ។
លើកទី១ កូនប្រុសលោក អេ ភូថង ឈ្នះ សូត្រ វាសនា និងកាលពីម្សិលមិញ បន្តឈ្នះ ឡុង ជិន ខណៈប្រកួតចុងក្រោយត្រូវប៉ះ ឈុត សេរីវ៉ាន់ថង ទោះបីចាញ់ក៏អាចបន្តទៅវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែរ ។
ចំណែក ឈុត សេរីវ៉ាន់ថង ក៏ដូច ម៉ឺន មេឃា ដោយឈ្នះ២ប្រកួត ក្នុងពូលមាន ៦ ពិន្ទុ បានឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ។
លើកទី១ កូនប្រុសលោក ឈុត សារី ឈ្នះ ឡុង ជិន និងម្សិលមិញឈ្នះ សូត្រ វាសនា ដោយពិន្ទុឯកច្ឆ័ន្ទ ។
សម្រាប់ការប្រកួតជម្រុះចុងក្រោយក្នុងពូល A នេះ ម៉ឺន មេឃា ត្រូវប៉ះ ឈុត សេរីវ៉ាន់ថង ដើម្បីរកអ្នកឈរលេខ១ក្នុងពូល ខណ: សូត្រ វាសនា ត្រូវ ឡុង ជិន ដោយពួកគេអស់ឱកាសទៅវគ្គបន្តទៅហើយ ៕