ស៊ន អេលីត ព្រមអនុញ្ញាតឲ្យ អេលីត សុខា ចាកចេញពីក្លឹបជាថ្នូរនិងថវិកា២០០ដុល្លារ តែបង្វិលថវិកាទាំងនោះជាសប្បុរសធម៍វិញ
បន្ទាប់ពីម្ចាស់ក្លឹប ប៉ែន កាក់ គុនខ្មែរ បានប្រកាសមិនអនុញ្ញាតឲ្យសាលាគុនផ្សេងៗយកកូនសិស្សរបស់លោក អេលីត សុខា ទៅបង្ហាត់នោះ ទីបំផុតលោកគ្រូ ស៊ន អេលីត ក៏បានយល់ស្របលើលក្ខខណ្ឌមួយគឺ ព្រមអនុញ្ញាតឲ្យ អេលីត សុខា ចាកចេញពីក្លឹបជាថ្នូរនិងថវិកាចំនួន២០០ដុល្លារអាមេរិក តែថវិការទាំងនោះលោកមិនយកដាក់ក្នុងហោរបៅខ្លួនឯងឡើយ ដោយបង្វិលជាជំនួយសប្បុរសធម៍ជួយដល់កីឡាករគុនខ្មែរដ៏ទៀតកំពុងជួបទុក្ខលំបាក់ ពិសេសគឺបញ្ហារបួសតែម្តង ដោយក្នុងនោះលោកបានពុះចែកថវិកា២០០ដុល្លារជា៤ចំណែក ដោយយកទៅឧបត្ថម្ភដល់កីឡាករ 1-អ៊ូច ធារឹទ្ធ ដែលរបួសបាក់ស្មងជើងចំនួន50ដុល្លារ 2-កីឡាករ ជ័រ ពៅ របួសបាក់ម្រាមជើង 50ដុល្លារ 3-កីឡាករ សំអាត បារមី របួសបាក់ដៃ50ដុល្លារ និងទី៤ គឺកូនសិស្សរបស់លោក សុខ សាវិន ដែលរបួសវះកែងឆ្វេងចំនួន50ដុល្លារ នេះបើយោងតាមការបង្ហោះលើហ្វេលប៊ុកផ្លូវការរបស់លោកគ្រូ ស៊ន អេលីត។
គួររំលឹកផងដែរថា នេះមិនមែនជាលោកទីមួយនោះទេ ដែលលោកគ្រូ ស៊ន អេលីត ម្ចាស់ក្លឹប ប៉ែន កាក គុនខ្មែរ បានជួយឧបត្ថម្ភដល់កីឡាករដែលកំពុងមានបញ្ហារបួស ដោយកន្លងមកលោកគ្រូធ្លាប់យកសំភារៈហ្វឹកហាត់មួយចំនួន ជួយដល់ក្លឹបគុនខ្មែរដែលកំពុងជួបកង្វះខាត់សំភារៈហ្វឹកហាត់ ហើយថ្មីនេះលោកក៏បានស្វែងរកសប្បុរសធម៍ជួយដល់កីឡាករ ធឿន ធារ៉ា ដែលបាក់ក្តោងចម្រុះ និង កីឡាករ សំអាត បារមី ដែលរបួសបាក់ដៃផងដែរ៕