បេក្ខជន៦រូបនឹងមាន៤នាក់ត្រៀមតំណាងបាល់ទះឆ្នេរខ្សាច់កម្ពុជានៅស៊ីហ្គេម២០២១
កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជាចំនួន៦រូបកំពុងហ្វឹកហាត់ដើម្បីត្រៀមជម្រុះយក៤នាក់តំណាងប្រទេសជាតិចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅប្រទេសវៀតណាម ដែលនឹងដំណើរការចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម។
បេក្ខជនទាំង៦មានដូចខាងក្រោម ៖
១. ជុក សោភា ហៅ ឌូក (ក្លិបកងពលធំអន្តរាគមន៍លេខ៣)
២. ធី ម៉េងហួង (ក្លិបក្រសួងមហាផ្ទៃ)
៣. សំ សាមីត (ក្លិបកងពលធំអន្តរាគមន៍លេខ៣)
៤. ថុន លាបហេង (ក្លិបកងពលធំអន្តរាគមន៍លេខ៣)
៥. ពេជ សុផុន (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
៦. អ៊ឹម ណារិទ្ធ (អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
សម្រាប់សមាសភាពដឹកនាំក្រុមវិញ មាន ៖
លោក សោម ចំណាប់ គ្រូបង្គោល (អាវខៀវ)
លោក ស៊ឹម ឃ្លោក គ្រូជំនួយ (អាវក្រហម)
លោក ភួន បូរី គ្រូជំនួយ (អាវបៃតង)
គួរដឹងដែរថា កម្ពុជាបានបញ្ជូនក្រុមបាល់ទះឆ្នេរខ្សាច់ចូលរួមស៊ីហ្គេមសាជាថ្មី ក្នុងឆ្នាំ២០១៩ នៅហ្វីលីពីន ក្រោយអវត្តមានច្រើនឆ្នាំ តាំងពីប្រកួតនៅឡាវ កាលឆ្នាំ២០០៩៕