
លីភា និង សុខ សាវិន ចង់ផ្តួលឲ្យកីឡាករថៃបោះបង់ការប្រកួតទាំងពីររូប
អ្នកប្រដាល់គុនខ្មែរខេត្តបាត់ដំបង លី ភា មានសង្ឃឹម 50/50 លើកីឡាករគុនថៃ ភិតងិនថង ខណៈដែលរូបគេស្គាល់ក្បាច់កីឡាករថៃរូបនេះយ៉ាងច្បាស់ក៏ពិតមែន។ គួរបញ្ជាក់ថា ពីរប្រកួតកន្លងមករបស់ លីភា គឺបរាជ័យដោយពិន្ទុទាំងពីរលើក ហើយរូបគេបាននិយាយថា ការបរាជ័យជាប់ៗគ្នាក្នុងកម្មវិធី ISI Palm នេះដោយសារតែគីឡូមិនដល់គេ ណាមួយខាងថៃធំៗនឹងខ្ពស់ជាងឆ្ងាយពេក។ លីភា ក៏ធ្លាប់ប្រាប់ MSR កាលពីមុនឲ្យដឹងដែរថា គីឡូប្រកួតពិតប្រាកដរបស់គេគឺប្រកួតក្នុងប្រភេទទំងន់៥៧ មិនមែន៦០នោះទេ តែដោយសារតែរូបគេចង់សាក ក៏ជួបលទ្ធផលបែបនេះតែម្តង ស្របពេលដែលកីឡាកររូបនេះដឹងយ៉ាងច្បាស់ថា ភាពល្បីល្បាញរបស់គេក៏កំពុងបាត់សន្ទុះនៃការគំាទ្រពីសំណាក់បងប្អូនខ្មែរ។ តែសម្រាប់ការប្រកួតលើកទីបីនេះ លី ភា នឹងព្យាយាមប្រកួតឲ្យល្អមើល នឹងអស់ពីលទ្ធភាពផងដែរ។
ក្នុងថ្ងៃប្រកួត ISI Palm រដូវកាលទី៤នោះដែរ កីឡាករគុនខ្មែរ សុខ សាវិន ក្រោយពីបរាជ័យពីរប្រកួតដែលនោះ ក៏បានបេ្តជ្ញាថានឹងព្យាយាមផ្តួលកីឡាករគុនថៃ ប្រាបស ថេបភិថាក់ ឲ្យសន្លប់ទាល់តែបាន ព្រោះថារូបគេចាញ់ពីរប្រកួតហើយ ណាមួយកាលពីប្រកួលលើកទីពីរកន្លងមក ចាញ់កីឡាករ ទួនប៉េ ដោយលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ទៀត ម្លោះហើយរូបគេនឹងព្យាយាមផ្តួលកីឡាថៃរូបនេះឲ្យបោះបង់ការប្រកួតដូចគ្នា ដើម្បីនៅមានឪកាសអ៊ុតទៅកាន់វគ្គបន្តទៀត៕ ហើយជាមួយគ្នានោះ នី សុភី ក៏ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយដៃគូថ្មីកីឡាករថៃ បួរងើន មួយថៃ ផងដែរ។ ផ្សាយផ្ទាល់នៅថ្ងៃអាទិត្យទី១០ ខែមីនា វេលាម៉ោង ១១ព្រឹកតទៅ នៅសង្វៀនស៊ីអិនស៊ី៕