ឈុត សេរីវាន់ថង បន្តឈ្នះលើខ្លាចាស់ ទួនប៉េ ជាលើកទី២

ឈុត សេរីវ៉ាន់ថង ប្រកួតឈ្នះ ទួនប៉េ ជាលើកទី២
ខ្លាចាស់របស់ថៃ ទួនប៉េ នៅតែមិនអាចសងសឹកលើអ្នកប្រដាល់វ័យក្មេងគុនខ្មែរ ឈុត សេរីវាន់ថង បានក្នុងជំនួបលើកទី២ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នាសង្វៀន CBS កម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ។ ការប្រកួតពេញ៥ទឹកពួកគេបានតស៊ូជាមួយគ្នាយ៉ាងស្វឹតស្វាញ ស្របពេលដែលចៅក្រមផ្តល់ពិន្ទុ សេរីវាន់ថង ឈ្នះដោយឯកច្ឆ័ន ៥ ទល់ ០ ។
គួររំលឹកថា នេះជាការចាញ់លើកទី២សម្រាប់ ទួនប៉េ ក្រោមថ្វីដៃរបស់ ឈុត សេរីវាន់ថង បន្ទាប់ពីលើកទី១បានចាញ់ពិន្ទុកាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩ ៕