ធន់ ចាន់តាក់ ក្លាយជាជើងឯក កម្ពុជាសង្វៀនគុនខ្មែរ
ធន់ ចាន់តាក់ បានឈ្នះជើងឯកក្រុមទី១ កម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ បន្ទាប់ពីបានយកឈ្នះកីឡាករថៃ ភិតណងប៉ី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃសៅរ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះនាសង្វៀន CBS ។ ការតស៊ូជាមួយគ្នាពេញ៥ទឹក ធន់ ចាន់តាក់ ហាក់មានប្រៀបជាងដោយទឹកទី១បានវ៉ៃអោយកីឡាករថៃរាប់ ប៉ុន្តែក្រោយមកពួកគេនៅតែប្រឹងប្រែងប្រកួតរហូតចប់៥ទឹកពេញ ខណៈចៅក្រមបានផ្តល់ពិន្ទុឈ្នះជាឯកច្ឆ័ន ។ ចំណែកកីឡាករថៃ នុមស្ទឹក ទទួលបានលេខ៣បន្ទាប់ពីបានផ្តួលមិត្តរួមជាតិ ស៊ីងថង ក្នុងទឹកទី២ ក្នុងការប្រកួតថ្ងៃជាមួយគ្នានេះដែរ ។
ជើងឯកក្នុងក្រុមទី១ ធន់ ចាន់តាក់ ទទួលបានប្រាក់រង្វាន់ ៥០០ ដុល្លារ រួមទាំងម៉ូតូ១គ្រឿង និងឈរចាំប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ដែលមានរង្វាន់៦ពាន់ដុល្លារជាមួយជើងឯកក្រុមទី២ ដែលត្រូវប្រកួតបន្ត ។ លេខ២កីឡាករថៃ ភិតណងប៉ី ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៨លានរៀល ៕